Khmer
ជម្រាបសួរលោក/លោកស្រី
សូមអរគុណសម្រាប់ការចូលរួមក្នុងការស្ទង់មតិ FDPI (សន្ទស្សន៍ការត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់)។ គេហទំព័រនេះត្រូវបានបង្កើតឡើងដោយ ICHARM (មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងមហន្តរាយនិងហានិភ័យទឹកក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ) នៃ PWRI (វិទ្យាស្ថានស្រាវជ្រាវសាធារណការ) ក្នុងប្រទេសជប៉ុន ដែលជាកំណែបានប្រសើរឡើងមួយកម្រិតដោយផ្អែកតាមការស្រាវជ្រាវលើកមុនដែលធ្វើឡើងជាផ្នែកមួយនៃសកម្មភាពរបស់គណៈកម្មការព្យុះទីហ្វុងដែលជាស្ថាប័នមួយនៅក្រោមការឧបត្ថម្ភរួមគ្នានៃ WMO (អង្គការឧតុនិយមពិភពលោក) និង UNESCAP (គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិច)។
FDPI ត្រូវបានបង្កើតឡើងដើម្បីឱ្យមន្ត្រីគ្រប់គ្រងមហន្តរាយក្នុងសហគមន៍នីមួយៗប្រើប្រាស់ភាគច្រើន សម្រាប់វាយតម្លៃខ្លួនឯងនូវភាពត្រៀមខ្លួនប្រឈមនឹងមហន្តរាយទឹកជំន។ តាមរយៈការប្រើប្រាស់គេហទំព័រនេះ លោកអ្នកអាចវាយតម្លៃសហគមន៍របស់ខ្លួនតាមស្ថានភាពជាក់ស្ដែង ដើម្បីរកឱ្យឃើញយ៉ាងជាក់លាក់នូវអ្វីដែលគួរកែលម្អបន្ថែម ហើយដូច្នេះដឹងថាត្រូវទទួលការឧបត្ថម្ភបែបណាពីស្ថាប័នផ្សេងៗ។ លទ្ធផលដែលប្រមូលបានក៏នឹងក្លាយជាធនធានដែលមានសារៈប្រយោជន៍ សម្រាប់ប្រទេសនានាជុំវិញពិភពលោកក្នុងការពង្រឹងភាពត្រៀមខ្លួនប្រឈមនឹងមហន្តរាយទឹកជំនន់របស់ខ្លួន។
សំណួរបន្តទៅនេះទាក់ទងនឹងការគ្រប់គ្រងមហន្តរាយក្នុងប្រទេសរបស់លោកអ្នក។ សូមអានសំណួរនីមួយៗហើយជ្រើសរើសមួយក្នុងចំណោមចម្លើយដែលអាចទាំងប្រាំដែលលោកអ្នកគិតថាសក្ដិសមបំផុតសម្រាប់តំណាងឱ្យករណីសហគមន៍របស់លោកអ្នក។ យើងខ្ញុំសង្ឃឹមថា FDPI នឹងមានប្រយោជន៍និងប្រសិទ្ធភាពដើម្បីបង្កើនភាពត្រៀមខ្លួនប្រឈមមហន្តរាយទឹកជំនន់ក្នុងសហគមន៍លោកអ្នក។
ប្រសិនបើលោកអ្នកមានសំណួរផ្សេងៗអំពីគេហទំព័រនេះ សូមទាក់ទងមកយើងខ្ញុំ។
(យើងខ្ញុំសូមអះអាងថារាល់ចម្លើយទាំងអស់នឹងសម្ងាត់បំផុត។ លទ្ធផលនៃការស្ទង់មតិនេះនឹងត្រូវរាយការណ៍ក្នុងទម្រង់ប្រមូលបញ្ចូលគ្នាតែប៉ុណ្ណោះ ហើយព័ត៌មានអំពីលោកអ្នកនិងសហគមន៍លោកអ្នកនឹងមិនត្រូវបានបញ្ចេញដោយគ្មានការអនុញ្ញាតរបស់លោកអ្នកទេ។)
ដោយក្តីស្មោះត្រង់អំពីខ្ញុំ
សមាជិក ICHARM